(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំប្រតិភូកម្ពុជា ទៅទីក្រុងហាណូយ ដើម្បីចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាថ្ងៃស្អែក ពិសេសដើម្បីទទួលទង់ស៊ីហ្គេម សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។