(បែរឡាំង)៖ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមប្រទេស(G7) បានសេចក្តីព្រាងច្បាប់មួយ បានព្រមព្រៀងគ្នាផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការទូទាត់វិក្ក័យបត្រផ្សេងៗ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយថែមទាំងបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជាមួយទីក្រុងកៀវ (Kyiv) នៅក្នុងសង្រ្គាមជាមួយទីក្រុងមូស្គូ និងព្យាយាមផ្ដល់ការគាំទ្របន្ថែមទៀត ទៅតាមតម្រូវការ។
បើតាមភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា «ក្នុងឆ្នាំ២០២២នេះ យើងបានរួមគ្នាផ្ដល់កញ្ចប់ថវិកាគាំទ្រសរុប ១៨.៤ពាន់លានដុល្លារ រួមបញ្ចូលទាំងការសន្យាថ្មីៗចុងក្រោយបំផុត ក្នុងការផ្តល់ជំនួយទំហំ ៩.២ពាន់លានដុល្លារ។ យើងនឹងបន្តឈរក្បែរអ៊ុយក្រែននៅក្នុងសង្រ្គាមនេះ និងលើសពីនេះ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ឱ្យបន្ថែមទៀតទៅតាមតម្រូវការ»៕