លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺន “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នាឱកាសនោះដែរ ក៏បានថ្លែងនូវអំណរគុណ​ដល់​កងកម្លាំង​ជាសិក្ខាកាម ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ រយៈពេលពេញ ១ខែកន្លងមកនេះ។ លោកបានបន្តថា ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អ។ ភាពរឹងមាំរបស់កងកម្លាំង គឺកើតចេញពីការរួបរួមគ្នាសាមគ្គី សហការគ្នា យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី យុត្តិធម៌ ទៅប្រព្រឹត្តនូវអំពើរដែលផ្ទុយនឹងច្បាប់នោះទេ។

 ក្នុងពិធីបិទវគ្គ ” ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ក៏មានការ​សម្តែង​នូវមេរៀនសំខាន់ៗ ចំនួន៤មេរៀន ដូចជា ៖ ១- ថ្នាក់កងអនុសេនាធំ​ធ្វើការ​រុញ​ច្រាន​ក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ២- សម្ភារៈចាប់ជនបង្ក មាន​កាំបិត និងដំបង ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ និង៤-បង្ហាញក្បាច់គុណផងដែរ៕