(ភ្នំពេញ)៖ លោក យាយ ដោ ព្រឿង អាយុ៨៤ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រីនោះ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារផងដែរ ដែលបានអនុញ្ញាតឱ្យលោកយាយបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ហើយលោក យាយ ក៏បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំយកថវិកា និងម៉ាស់ របស់គាត់ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារខ្មែរផងដែរ។
សូមបញ្ជាក់ថា ក្នុងស្មារតីភក្តី និងនឹករលឹកចំពោះជាតិមាតុភូមិ លោក យាយ ដោ ព្រឿង អាយុ៨៤ឆ្នាំ សន្សំលុយ ២ពាន់ដុល្លារ និងចាក់ម៉ាស់ផ្ទាល់ដៃ ៥៦ម៉ាស់ ផ្ញើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកក្នុងបុព្វហេតុជួយដល់កុមារកម្ពុជា៕