ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។ សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស» ទៀតផង៕