អ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា កិច្ចពិភាក្សាកំពុងបន្តទាក់ទងនឹងការជម្លៀសក្រុមគ្រូពេទ្យយោធា និងអ្នកប្រយុទ្ធដែលរងរបួសធ្ងន់ចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol។ លោក Volodymyr Zelenskyy បានបន្តថា អ្នកសម្រុះសម្រួលរបស់លោកកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាបាននូវការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់អ្នកដែលនៅតែជាប់នៅខាងក្នុងរោងចក្រដែកថែប ជាទីតាំងការពារចុងក្រោយនៃការតស៊ូរបស់អ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងដែលរងការបំផ្លាញ។
លោក Zelenskyy បានបញ្ចាក់ថា អំពីការកើនឡើង នៃតំបន់ដែលកងកម្លាំងអ៊ុយក្រែន ដណ្តើមបានការកាន់កាប់មកវិញ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់អំពីទាហានរុស្ស៊ីដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ និងការខូចខាតសម្ភារៈយោធានោះទេ៕