សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង 7:33pm បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ Joint Base រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាពហើយ នឹងបន្តដំណើរជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។