កំពង់ចាម៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងបញ្ចុះសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ខណៈពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។