(ភ្នំពេញ)៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន Opennet នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន King Technologies Co.,Ltd ដែលគេស្គាល់ថាជាក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ។
សេចក្តីប្រកាសបានបញ្ជាក់ថា «អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ»។
សូមបញ្ចាក់ផងដែរថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕