(បែរឡាំង)៖ កាលពីថ្ងៃពុធម្សិលមិញ លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បាននិយាយថា (ប្រទេសស៊ែរប៊ី) ត្រូវតែជំរុញការធ្វើកំណែទម្រង់ មួយចំនួន ដើម្បីសម្រេចបាន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។
លោក Scholz បានបញ្ចាក់ថា «សម្រាប់ស៊ែរប៊ី វាជារឿងសំខាន់ ដែលខ្លួនត្រូវបន្តធ្វើកំណែទម្រង់ ដែលរួមទាំងសេរីភាពសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងផែនការឧក្រិដ្ឋកម្មផងដែរ»។
ក្នុងឱកាសនោះដែរ លោក Vucic ក៏បានលើកឡើងដែរថា «វាជាជម្រើសរបស់ស៊ែរប៊ី ក្នុងការដើរលើវិថីអឺរ៉ុប បើទោះបីជាមានការមិនពេញចិត្តខ្លះតែមេដឹកនាំស៊ែប៊ី គាំទ្រចំពោះគោលនយោបាយរបស់អឹរ៉ុប»៕