(ឡុងដ៍)៖នៅថ្ងៃអង្គារសប្តាហ៍នេះ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា អ៊ុយក្រែនអាចនឹងយកឈ្នះរុស្ស៊ីបាន នៃការលុកលុយរបស់វិមានក្រឹមឡាំង ខណៈលោកផ្ទាល់បានរំឮកដល់អតីតមេដឹកនាំសម័យសង្រ្គាមរបស់ចក្រភពអង់គ្លេស លោក វីនតុន ឈឺចឈីល (Winston Churchill) ដើម្បីជាការបញ្ជាក់ពីការគំាទ្ររបស់លោកដល់ទីក្រុងកៀវ។
លោក Johnson បានថ្លែងសារទៅកាន់សភាអ៊ុយក្រែន ថា «ខ្ញុំមានសារមួយសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះ នោះគឺអ៊ុយក្រែននឹងឈ្នះ, អ៊ុយក្រែននឹងមានសេរីភាព»។
សូមបញ្ជាក់ថា អង់គ្លេសបានប្រកាសផ្តល់ជំនួយយោធាចំនួន ៣៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងបរិក្ខារសង្រ្គាមអេឡិចត្រូនិក (electronic warfare) និងប្រព័ន្ធរ៉ាដាផងដែរ ខណៈលោក Johnson ត្រូវបានគេមើលឃើញថាគឺជាអ្នកគាំទ្រខ្លាំងជាងគេក្នុងចំណោមមេដឹកនាំនៃ ប្រទេសលោកខាងលិចផ្សេងទៀត ចំពោះភាពក្លាហានរបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី៕