បើតាមការផ្សាយរបស់់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ រុស្ស៉ីបាននិយាយថា នឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក

(មូស្គូ)៖ បើតាមការផ្សាយរបស់់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ រុស្ស៉ីបាននិយាយថា នឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់យកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ីទៅលក់ ដើម្បីយកទៅជួយអ៊ុយក្រែន។

លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាបរបស់រុស្ស៉ី បានបញ្ចាក់ថា «បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ដែលបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»

លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន បានបន្តថា មានប្រទេសអមិត្ត មួយចំនួនដូចជា លីទុយអានី, ឡេតូនី, ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ បានកំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាពដូចចោរ៕