អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ជនស៊ីវិលប្រមាណ១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រដែកមួយនៅទីក្រុងម៉ារីវប៉ូល។
អង្គការសហប្រជាជាតិបានប្រាប់ឱ្យដឹងផងដែរថា «ប្រតិបត្តិការច្រកសុវត្ថិភាព»មួយកំពុងប្រព្រឹត្តទៅនៅរោងចក្រអាហ្សូវស្តាល់ដែលជាទីតាំងតស៊ូចុងក្រោយរបស់យុទ្ធជនអ៊ុយក្រែនក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនេះក្រោយស្ថិតក្រោមការឡោមព័ទ្ធរបស់ទាហានរុស្ស៊ី។
លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា «វាជាលើកដំបូង ដែលមានការផ្អាកការប្រយុទ្ធគ្នាជាក់ស្តែងពីរថ្ងៃនៅលើទឹកដីនេះ ហើយបានជម្លៀសជនស៊ីវិលជាង១០០នាក់ចេញមានទាំងស្ត្រីនិងកុមារ លោកសង្ឃឹមថាការជម្លៀសនឹងបន្តនៅថ្ងៃចន្ទនេះទៀតផងដែរ៕