អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃសុក្រថា ស្ថានភាពនៅក្នុងទីក្រុង Kharkiv និងនៅតំបន់ Donbas កំពុងតែមានការពិបាកខ្លាំង។ លោក Zelenskyyបានបន្តថា អ្នកឈ្លានពានកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញជីវិតរបស់យើងនៅក្នុងទឹកដីតំបន់ Donbas។ការបាញ់ផ្លោងដ៏ឃោរឃៅឥតឈប់ឈរ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋានបញ្ជាក់ថា រុស្ស៊ីមានបំណងធ្វើឱ្យទឹកដីនេះគ្មានមនុស្សរស់នៅ៕