(មូស្គូ)៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងអំពាវនាវដោយបើកចំហដល់អ៊ុយក្រែនឱ្យវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធដែលពួកគេផ្គត់ផ្គង់ឱ្យដល់ទីក្រុងកៀវ។
លោកស្រី Maria Zakharova បាននិយាយថា «យើងបានធ្វើអត្ថាធិប្បាយរួចហើយកាលពីប៉ុន្មានថ្ងៃមុនលើសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស អំពីការយល់ព្រមឱ្យអ៊ុយក្រែនវាយប្រហារគោលដៅយោធារុស្ស៊ី។ និយាយម្យ៉ាងទៀត លោកខាងលិចកំពុងអំពាវនាវជាចំហឱ្យទីក្រុងកៀវវាយប្រហាររុស្ស៊ី សូម្បីតែអាវុធដែលបានទទួលពីប្រទេសណាតូក៏ដោយ»។
លោកស្រី បានបញ្ចាក់ថា សកម្មភាព ឧក្រិដ្ឋកម្ម បែបនេះរបស់ យោធាអ៊ុយក្រែនប្រឆាំង នឹង ទឹកដីរុស្ស៊ី នឹងមិនអាចថាគ្មានការ ឆ្លើយ តប នោះទេ។ លោក Zakharova បានលើកឡើងថា «ខ្ញុំចង់ឱ្យទីក្រុងកៀវ និងរដ្ឋធានីលោកខាងលិច យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ប្រទេសរបស់យើង ដែលការបង្កហេតុបន្ថែមទៀតរបស់អ៊ុយក្រែនក្នុងការវាយលុកគោលដៅរបស់រុស្ស៊ី នឹងពិតជានាំឱ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីរុស្ស៊ី»៕