កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញ លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ ៧០៨ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៦៥ នាក់ (​ស្រី​២៧​នាក់​) បម្រុង​លួច​ឆ្លង ដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ

បន្ទាយ​មាន​ជ័​យ៖ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញ លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ ៧០៨ បានអោយដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​អូរ​សាយ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ម៉ៅ ដា​រ៉ា នាយប៉ុស្តិ៍ សហការ​ជាមួយ​យោធា​ផ្នែក​សឹក​រង ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ព្រុំ ប៊ុនធឿន មេបញ្ជាការ (​គ​១) បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៦៥ នាក់ (​ស្រី​២៧​នាក់​) បម្រុង​លួច​ឆ្លង ដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពី​បាន​ទប់ស្កាត់​រួចមក កងកម្លាំងបានបញ្ចូនប្រជាពលរដ្ឋ​ខ្មែរដែលបាន​ឆ្លងដែន​ខុសច្បាប់ មក​ទីបញ្ជាការដ្ឋាន នគរបាល​ការពារ​ព្រំដែន​គោក វរ​:​សេនា​ត​តូច​លេខ​៨០៧ ដើម្បី​សួរនាំ កំណត់​មុខសញ្ញា (​មេខ្យល់​) នាំ​ពលករ​ឆ្លងដែន ដោយ​ខុសច្បាប់ ៕