អាល្លឺម៉ង់ បានយល់ព្រមផ្តល់អាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួន ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី

អាល្លឺម៉ង់ បានយល់ព្រមផ្តល់អាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួន ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទទួលរងការរិះគន់ និងសម្ពាធជាច្រើនសប្ដាហ៍មកនេះពាក់ព័ន្ធនឹងជំហរមិនច្បាស់លាស់របស់ រដ្ឋាភិបាលទីក្រុងបែរឡាំង។ 

លោកស្រី គ្រីស្ទីន ឡំប្រ៊ិច រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយថា  «រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ ការបញ្ជូនប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំង ហ្សេប៉ាដ (Gepard) ពីស្តុករបស់ក្រុមហ៊ុន KMW ឱ្យអ៊ុយក្រែនហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយអាវុធទាំងនេះនឹងផ្ដល់សមត្ថភាពពិតប្រាកដដល់អ៊ុយក្រែន»

 

ប្រភព៖ Aljazeera