បាល់ទាត់៖ ក្លឹបបាល់ទាត់ Manchester United បានប្រកាសតែងតាំងគ្រូបង្វឹក Ajax លោក Erik ten Hag ជាអ្នកចាត់ការថ្មីចាប់ពីរដូវកាលក្រោយ។
លោក Erik ten Hag សញ្ជាតិហូឡង់មានវ័យ ៥២ឆ្នាំរូបនេះ នឹងត្រូវបន្តតំណែង បណ្ដោះអាសន្នពីលោក Ralf Rangnick ក្រោយចប់រដូវកាលនេះបន្ទាប់ពីចុះកិច្ចសន្យាដឹកនាំ Manchester United រយៈពេល ៣ឆ្នាំ។ នៅក្របខណ្ឌ English Premier League បច្ចុប្បន្ន ក្រុមបិសាចក្រហម Manchester United ឈរក្នុងលំដាប់លេខ៦ ក្នុងតារាង សល់៥ប្រកួតទៀតនឹងបញ្ចប់រដូវកាល ផងដែរ៕