បើតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ រុស្ស៉ីបាន ប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបថ្មីមួយដែលមាន សមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ ហើយដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជាអាវុធល្អដាច់គេនៅលើពិភពលោក។
លោក ពូទីន បានបញ្ជាក់ដូច្នេះថា «អាវុធមួយនេះនឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងរបស់យើង ក៏ដូចជាធានា សន្តិសុខរបស់រុស្ស៉ីពីការគំរាមកំហែងពីខាងក្រៅ ដោយវានឹងធ្វើឱ្យសត្រូវដែលចង់គំរាមកំហែងប្រទេសរបស់យើងត្រូវបញ្ឈប់ ឬគិត ២ដង មុននឹងពួកគេចង់ធ្វើអ្វីមួយ»៕