អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានដណ្ដើមយកទីក្រុង Kreminna ក្នុងភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុងនេះ។ ទីក្រុង Kreminna ក្លាយជាទីក្រុងដំបូងដែលត្រូវបានបញ្ជាក់ថាត្រូវកងកម្លាំងរុស្ស៊ីដណ្ដើមបាន ចាប់តាំងពីពួកគេបានបើកការវាយប្រហារជាថ្មីនៅក្នុងតំបន់ Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុង Kreminna បានស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីហើយ។ លោកបានបន្តថា លោកមិនអាចបញ្ជាក់ឲ្យច្បាស់លាស់ទេថា តើអាចមានចំនួនអ្នកស្លាប់សរុបប៉ុន្មាននាក់ ដោយលើកឡើងថា គេមិនអាចគណនាចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនស៊ីវិលបានទេ៕