លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែន

(កៀវ)៖ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោត លើការវាយលុកនេះដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន។

លោក ហ្សេលេនស្គី ទោះយ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនជឿទុកចិត្តលើសមត្ថភាពកងទ័ពអ៊ុយក្រែន ដោយបញ្ចាក់យ៉ាងដូច្នេះថា «មិនថារុស្ស៉ីបញ្ជូនកងទ័ពប៉ុន្មាននាក់ទៅកាន់ទីនោះទេ, យើងនឹងតស៊ូប្រយុទ្ធ។ យើងនឹងការពារទឹកដីរបស់យើង»