អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន រំពឹងថា រុស្ស៊ីនឹងបើកការវាយប្រហារថ្មីទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ខណៈមេដឹកនាំអូទ្រីសបាននិយាយថា លោកមានទុទ្ទិដ្ឋិនិយមអំពីការបញ្ចប់សង្គ្រាម បន្ទាប់ពីលោកជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ រដ្ឋធានី Kyiv និយាយថា កងទ័ពអ៊ុយក្រែនរបស់ខ្លួនកំពុងត្រៀមសម្រាប់សមរភូមិថ្មី។
លោក Oleksandr Motuzyanyk អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន បានលើកឡើងថា ការប្រយុទ្ធដ៏សកម្មនឹងចាប់ផ្ដើមនៅក្នុងតំបន់ទាំងនេះក្នុងពេលដ៏ខ្លីបំផុតខាងមុខ។