នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

ក្នុងនាមជាប្រទេសជិតខាងកម្ពុជា-ឡាវ តែងជួយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក្នុងក្របខណ្ឌទ្វេភាគី ដូចជាការអប់រំ ការធ្វើពាណិជ្ជកម្មវិនិយោគ និងបង្ក្រាបការជួញដូរគ្រឿងញៀនតាមព្រំដែនជាដើម។ ក្រៅពីក្របខណ្ឌទ្វេភាគីហើយនោះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងឆាកតំបន់ និងអន្តរជាតិផងដែរ៕