(ព្រុចសែល)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO បានឱ្យដឹងថា បក្សសម្ព័ន្ធយោធាមួយនេះ កំពុងមានបំណងដាក់ពង្រាយយោធាជាអចិន្រ្តៃយ៍ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនដើម្បីត្រៀមការពារ និងការគំរាមកំហែងពីរុស្ស៊ី នៅពេលអនាគត។
លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងឃើញ គឺជាការពិតថ្មីមួយ, ជារឿងធម្មតាថ្មីមួយសម្រាប់សន្តិសុខអឺរ៉ុប។ ដូច្នេះយើងបានស្នើសុំឱ្យមេបញ្ជាការយោធារបស់ពួកយើង ផ្ដល់ជម្រើសនានាសម្រាប់អ្វីដែលយើង ហៅថាការកំណត់ឡើងវិញ និងការសម្របខ្លួនរយៈពេលវែងរបស់ NATO»៕