លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO បានប្រាប់ឱ្យដឹងថា រុស្ស៊ីអាចទំនងជានឹងបើក ការវាយប្រហារសាជាថ្មីលើតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន

(ព្រុចសែល)៖ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO បានប្រាប់ឱ្យដឹងថា រុស្ស៊ីអាចទំនងជានឹងបើក ការវាយប្រហារសាជាថ្មីលើតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

លោក ស្ដូលធិនបឺគ បានបញ្ជាក់ ដូច្នេះថា «បច្ចុប្បន្ន យើងបានឃើញហើយថាកងទ័ពរុស្ស៊ីបានដកថយចេញពីរដ្ឋធានីកៀវ ដើម្បីប្រមូលកម្លាំងឡើងវិញ ហើយប្ដូរយុទ្ធសាស្ត្រទៅផ្តោតលើតំបន់ភាគខាងកើត (នៃប្រទេសអ៊ុយក្រែន)»

លោកបន្ថែមថា  កងទ័ពរុស្ស៊ីអាចនឹងវាយលុក  នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត ដើម្បីកាន់កាប់តំបន់ដុនបាស់ទាំងស្រុង ដើម្បីតភ្ជាប់ផ្លូវទៅកាន់តំបន់គ្រីមៀ៕