សហរដ្ឋអាមេរិក៖លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានទទួលភ្លើងខៀវពីទីក្រុង Washington ដើម្បីជួយឲ្យរុស្ស៊ីរួចផុតពីទណ្ឌកម្មអន្តរជាតិ ។
លោក Antony Blinken កាលពីថ្ងៃអាទិត្យ បានបញ្ជាក់បទសម្ភាសន៍មួយ បាននិយាយថា លោក Zelensky មានសមត្ថភាពចរចាការលើកលែងទណ្ឌកម្មជាថ្នូរនឹងសន្តិភាព។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងគាំទ្រគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋអ៊ុយក្រែនចង់ធ្វើ ដើម្បីបញ្ចប់សង្គ្រាមនេះ។
ប្រមុខការទូត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយទីក្រុងគីវឲ្យកាន់តែរឹងមាំនៅតុចរចា ប៉ុន្តែទណ្ឌកម្មគឺជាមធ្យោបាយធ្វើឲ្យប៉ះពាល់ដល់ឥរិយាបថរបស់រុស្ស៊ី៕