(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ម្សិលមិញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។
ជនសង្ស័យដែលបានឃាត់ខ្លួននោះមានឈ្មោះ ៖ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានក្រគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹថា កាលពីថ្ងៃទី២៣ ខែ៣ ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ៩ លុះដល់ថ្ងៃទី២៨ ខែ៣ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាលពេលបានសោរហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ។ សមត្ថកិច្ច បានបន្តថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះបានមកធ្វើការវិញពេលចូលដល់ក្នុងបន្ទប់ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យបានសារភាពថាខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែក។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា សម្ភារៈបាត់បង់នោះរួមមាន៖
១៖ លុយនៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីមុឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ឺតសិបរៀល)
២៖ ប្រាក់ដុល្លា១៦០,២៣៧,ដុល្លានិង ៩២សេន (ដប់ប្រាំមួយមឺុនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)៕