អ៊ុយក្រែន៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាស្ថានភាពនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ដុនបាស់កាន់តែអាក្រក់ ហើយរុស្ស៊ីនៅតែបន្តបង្កើនកងទ័ពនៅក្បែរទីក្រុងម៉ារីយូប៉ូល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២នេះ។
លោក ហ្សេលេនស្គី បានបន្តថា លោកបានបណ្ដេញមន្ត្រីជាន់ខ្ពស់២នាក់ ជាសមាជិកសេវាសន្តិសុខជាតិ អ៊ុយក្រែនចេញពីតំណែង ពីបទក្បត់ជាតិផងដែរ៕