កម្មវិធីស្ដេចប្រដាល់អង្គរ ដែលមានជើងខ្លាំងលំដាប់ប្រទេសរបស់កម្ពុជា ចំនួន១០រូប ចូលរួមប្រកួត នៅថ្ងៃទី១០ ខែមេសា ២០២២ នៅមុខអង្គរ ខេត្តសៀមរាប។
សូមជម្រាបផងដែរថា ក្នុងចំណោមកីឡាករ ទាំង១០រូបនោះ គឹមានកីឡាកររបស់កម្ពុជា ២រូប ប្រកួតលក្ខណៈសេរីគុនខ្មែរ គឺទី១៖កីឡាករ ឈិត សេរីវណ្ណថង និងទី២៖ កីឡាករ វ៉ាន់ វឿន ប្រកួតក្នុងប្រភេទទម្ងន់៥៨kg ចំណែត៨រូបទៀត ប្រកួតលក្ខណៈ Kick Boxing ។
បើតាមឱ្យដឹងពីកីឡាករ ឈិត សេរីវណ្ណថង បានបញ្ចាក់ថា រូបគេ និងវ៉ាន់ វឿន គឺត្រូវប្រកួតក្បាច់សេរីគុនខ្មែរទេ។ វណ្ណថង បានបន្ថែមថា ខ្លួនមានការសប្បាយចិត្ត ព្រោះបានវ៉ៃបែបសេរី វាមានភាពងាយស្រួល អាចបញ្ចេញបានគ្រប់ក្បាច់ផងដែរ៕