រុស្ស៊ី៖ ថ្ងៃព្រហស្បតិ៍ ខែមិនានេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់ ក្នុងតំបន់មួយ ដើម្បីឲ្យជនស៊ីវិលមានឱកាសអាចជម្លៀសចេញ ពីទីក្រុងកំពង់ផែរងការឡោមព័ទ្ធ Mariupol របស់ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានស្នើដល់ទីក្រុងគីវឲ្យធានាការគោរពដោយគ្មានលក្ខខ័ណ្ឌ សម្រាប់បទឈប់បាញ់តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីអ៊ុយក្រែន ឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR និងគណៈកម្មការកាកបាទក្រហមអន្តរជាតិ ICRC នៅមុនម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងដដែលនេះក៏បាននិយាយផងដែរថា ខ្លួនបានព្រមព្រៀងចំពោះសំណើមួយពីខាងទីក្រុងគីវឲ្យបើកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយសម្រាប់ច្រករបៀងមនុស្សធម៌ថ្មីចំនួន ៤ ទៀតចាប់ពីទីក្រុង Mariupol ដល់ទីក្រុង Zaporizhzhia៕