លោក Vladimir Medinsky បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​ប្រកាសខ្លួន​ជា​រដ្ឋ​អព្យាក្រឹត​ ស្ថិតក្រោម​ការធានា​ពី​ច្បាប់​អន្តរជាតិដើម្បី​អនុវត្ត​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ

​ទួរគី៖ លោក Vladimir Medinsky បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​ប្រកាសខ្លួន​ជា​រដ្ឋ​អព្យាក្រឹត​ ស្ថិតក្រោម​ការធានា​ពី​ច្បាប់​អន្តរជាតិដើម្បី​អនុវត្ត​ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​។

បន្ទាប់ពី​កិច្ចចរចា​ជុំ​ថ្មី​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ននៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី ហើយ​ហាក់ដូច​ជាមាន​សម្បទាន​សំខាន់​ដំបូង​ដែល​រុស្ស៊ី​បានធ្វើ ចាប់តាំងពី​ការចាប់ផ្តើម​ការវាយ​លុក​លើ​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​មួយខែ​មកនេះ​។​ ​លោកនិយាយថា គួរតែមាន​បញ្ជី​នៃ​រដ្ឋ​អ្នកធានា​ដែល​នឹង​ធានា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន មិន​អនុវត្តចំពោះ​ដែនដី​តំបន់​គ្រី​មៀ និង Sevastopol

លោក Medinsky បានបន្តថា មានការ​រំពឹងទុក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បោះបង់​ចោល ការ​ចូលរួមក្នុង​សហព័ន្ធយោធា ការដាក់​ពង្រាយ​មូលដ្ឋាន​យោធា ឬ​ធ្វើ​សមយុទ្ធ​យោធានៅលើ​ទឹកដី​នៃ​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពី​រដ្ឋ​អ្នកធានារួមទាំង​សហព័ន្ធរុស្ស៊ី​។ ​ជាមួយគ្នានេះ ​ប្រទេស​អ៊ុយ​ក្រែ​ន​បានស្នើ​សុំឱ្យ​មានការ​សម្រេច​ចុងក្រោយ​ រវាង​ប្រទេស​ទាំងពីរដើម្បី​ឲ្យមាន​ជំនួប​ជា​ផ្លូវការ​នៃ​ប្រមុខរដ្ឋ​៕