នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន អញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង «ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» បានធ្វើឡើងនៅ Himawari Hotel ក្នុងរាជធានីភ្នំពេញ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា គោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីបង្កើតឱកាសសម្រាប់ផ្សព្វផ្សាយ និងអបអរលទ្ធផលនៃដំណើរការគម្រោង ឌីជីថល ក្នុងការកែប្រែធ្វើទំនើបកម្ម និងបម្រែបម្រួលអ្នកផ្ដល់សេវាសុខាភិបាលឯកជន ក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនេះក៏ ដើម្បីបង្កើតសក្ដានុពលដ៏វិសេសវិសាល ទៅលើការផ្ដល់សេវាសុខភាព និងវិស័យសុខាភិបាល ៕