ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួង។ ប្រៀបធៀបឆ្នាំមុន វាជាពេលវេលាដ៏ពិបាករបស់យើង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយវ៉ាក់សាំងក៏មិនមានច្រើន ប៉ុន្តែមកដល់ថ្ងៃនេះយើងបានចាក់វ៉ាក់សាំងបាន ៩២%នៃចំនួនប្រជាជន ។