យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដែលបានធ្លាក់នៅឯភាគខាងត្បូង នៃប្រទេស ត្រូវបានរកឃើញ ប្រអប់ខ្មៅទី២ហើយ

(ប៉េកាំង)៖ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដែលបានធ្លាក់នៅឯភាគខាងត្បូង នៃប្រទេស ត្រូវបានរកឃើញ ប្រអប់ខ្មៅទី២ហើយ។ បើតាមការផ្សាយ របស់សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២នេះ។

សូមបញ្ចាក់ថា ប្រអប់ខ្មៅទី១ ដែលជាឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះត្រូវបានរកឃើញ និងបញ្ជូនទៅ ក្រុងប៉េកាំងដើម្បីស៊ើបអង្កេត រីឯប្រអប់ខ្មៅទី២ គឺជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ។ មូលហេតុនៃការធ្លាក់យន្តហោះ មិនទាន់អាចត្រូវសន្និដ្ឋានបានខណៈតួយន្តហោះភាគច្រើន បានក្លាយទៅជាបំណែកតូចៗ ក្រោយពេលធ្លាក់ ហើយបំណែកសាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញផងដែរ៕