អគ្គលេខាធិការអង្គការណាតូ បានប្រាប់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលមួយនាពេលថ្មីៗនេះ មេដឹកនាំណាតូបានយល់ព្រមក្នុងការពង្រឹងផ្នែកខាងកើតរបស់ខ្លួន ដោយនឹងដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួន០៤ នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី

(ប្រ៊ុចសែល)៖ បើយោងតាមការផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។អគ្គលេខាធិការអង្គការណាតូ បានប្រាប់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលមួយនាពេលថ្មីៗនេះ មេដឹកនាំណាតូបានយល់ព្រមក្នុងការពង្រឹងផ្នែកខាងកើតរបស់ខ្លួន ដោយនឹងដាក់ពង្រាយក្រុមប្រយុទ្ធថ្មីចំនួន០៤ នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។

លោក Jens Stoltenberg បាននិយាយថា «ខ្ញុំរំពឹងថា មេដឹកនាំអង្គារណាតូនឹងយល់ព្រមពង្រឹងជំហររបស់អង្គការលើគ្រប់វិស័យ ជាមួយនឹងការបង្កើនកម្លាំងផ្នែកខាងកើត ទាំងលើដី លើអាកាស និងនៅលើសមុទ្រ»