អឺរ៉ុប៖ កាលពីថ្ងៃចន្ទ ខែមិនា ឆ្នាំ២០២២ ម្សិលមិញ ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបពុំបានឯកភាពគ្នាទេ លើបញ្ហាថា តើត្រូវដាក់ទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ីឬអត់ និងថាតើត្រូវដាក់ទណ្ឌកម្មលើវិស័យថាមពលដ៏សំខាន់របស់រុស្ស៊ីបែបណា ជុំវិញការវាយលុករបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ចំណែកប្រទេសអាល្លឺម៉ង់ បានប្រាប់ឱ្យដឹងថា ការពឹងផ្អែកខ្លាំងពេករបស់ប្លុកនេះលើប្រេងរបស់រុស្ស៊ី វាពិបាកក្នុងការសម្រេចចិត្តលើបម្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ី។
លោក Josep Borrell ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប បាននិយាយថា ជុំវិញការហ៊ុមព័ទ្ធ និងការទម្លាក់គ្រាប់បែកលើកំពង់ផែ Mariupol គឺជាឧក្រិដ្ឋកម្មសង្គ្រាម៕