យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​China Eastern​បាន​ធ្លាក់ នៅ​តំបន់​ហ្កាងស៊ី​ ដោយ​មនុស្ស​១៣២​នាក់​នៅក្នុង​យន្តហោះ​ត្រូវ​គេ​សង្ស័យ​​ថា​បាន​ស្លាប់ ទាំងអស់

កាលពី​ថ្ងៃ​ចន្ទ ខែមិនា ឆ្នាំ២០២២ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​China Eastern​បាន​ធ្លាក់ នៅ​តំបន់​ហ្កាងស៊ី​ ដោយ​មនុស្ស​១៣២​នាក់​នៅក្នុង​យន្តហោះ​ត្រូវ​គេ​សង្ស័យ​​ថា​បាន​ស្លាប់ ទាំងអស់ ​។ ក្រុមអ្នកជួយ​សង្គ្រោះ​ជាង​១.០០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​យន្តហោះ​ធ្លាក់ ដើម្បីធ្វើការជួយ​សង្គ្រោះ​និង​ស្វែងរកផងដែរ។

សូមជម្រាបថា យន្តហោះ​Boeing 737​របស់​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern បាន​បាត់​ការ​​ទាក់ទង​ក្នុងអំឡុងពេល​ហោះហើរ​ចេញពី​ក្រុង​គុន​មី​ញ​ទៅ​ក្វាង​ចូ​វ​។​ ប៉ុន្តែយន្តហោះ​ឥឡូវ​ត្រូវ​បាន​បញ្ជាក់​ថា​ធ្លាក់​»​។​

ប្រធានាធិបតីចិន លោក ស៊ី ជីន​ភីង បាន​បញ្ជា​អោយ​មាន​ការស៊ើបអង្កេត​ពេញលេញ​មួយ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ដើម្បី​ធានា​«​សុវត្ថិភាព​នៃប្រតិបត្តិ​ការ​អាកាសចរណ៍​ទាំងស្រុង​»​