(អង់ការ៉ា)៖ លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រីការបរទេសតួរគី បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន មានភាពរីកចម្រើន នៅក្នុងកិច្ចកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាម ដោយភាគីជម្លោះទាំង២ កាន់តែខិតជិតទៅរកកិច្ចព្រមព្រៀងមួយ។ បើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសតួរគី បានបញ្ចាក់ថា «ជាការពិតណាស់, វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីសម្រេចឱ្យនូវលក្ខខណ្ឌណាមួយ ខណៈសង្រ្គាមកំពុង ផ្ទុះឡើង ហើយជនស៊ីវិលត្រូវបានសម្លាប់។ ប៉ុន្តែ យើងអាចនិយាយបានថានៅតែមានភាពរីកចម្រើនទៅមុខ ហើយយើងក៏បាន មើលឃើញផងដែរថាភាគីទាំង២ កាន់តែខិតជិតទៅរកកិច្ចព្រមព្រៀងមួយ»៕