(វ៉ាស៊ីនតោន)៖ លោក អាន់តូនី ប្លីនខិន (Antony Blinken) រដ្ឋមន្រ្តីការបរទសអាមេរិក បានប្រាប់ឱ្យដឹង នៅក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានថា ទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកបានដាក់លើរុស្ស៊ី នឹងបន្តរហូតទាល់តែទីក្រុងម៉ូស្គូ ព្រមត្រលប់ក្រោយវិញ។ បើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
លោក ប្លីនខិន បានថ្លែងដូច្នេះថា «ជាការពិត គោលបំណងនៃការដាក់ទណ្ឌកម្មនេះ គឺដើម្បីផ្លាស់ប្តូរឥរិយាបថរបស់រុស្ស៊ី ឱ្យស្របតាមអ្វីដែលយើងកំពុងធ្វើ»។ លោកបន្តថា សាធារណជនត្រូវត្រៀមចំពោះអ្វីដែលកើតឡើងពីទណ្ឌកម្មដែលនឹងបន្ត មួយរយៈពេលទៀតពីព្រោះ លទ្ធផលដែលរំពឹងទុកនឹងមិនអាចសម្រេចបានឆាប់ៗនោះទេ៕