លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម

(ម៉ូស្គូ)៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីបារាំង អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ដោយសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែល អាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យជនស៊ីវិលស្លាប់នៅអ៊ុយក្រែន។

លោក បានបញ្ជាក់ដូច្នេះថា «ចំណាប់អារម្មណ៍ ត្រូវបានគេទាញចេញពីឧក្រិដ្ឋកម្មសង្រ្គាមជាច្រើន ដែលប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន…ជាពិសេសគឺការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងវាយប្រហារលើទីក្រុងជាច្រើន នៃតំបន់ដុនបាស់ (Donbas)»