នៅថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានសម្រេចបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី

(ឡុងដ៍)៖ នៅថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានសម្រេចបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី។ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ការដាក់បម្រាមខាងលើរបស់រុស្ស៊ី ធ្វើឡើងជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមមន្ត្រីរុស្ស៊ី។ ប៉ុន្តែ គេមើលឃើញថា បម្រាមនេះហាក់ត្រឹមជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះក្រសួងការបរទេសរុស្ស៊ីផ្ទាល់បានអះអាងថាខ្លួននៅតែរក្សាទំនាក់ទំនងផ្លូវការ ហើយថាបើចាំបាច់ ការទំនាក់ទំនង ឬកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយអ្នកដែលជាប់បម្រាម អាចនឹងត្រូវធ្វើឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *