លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទម្រង់របាយការណ៍ និងរបៀបរបបរាយការណ៍ស្ដីពី ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ បន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ  នៅសាលប្រជុំតូចអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទម្រង់របាយការណ៍ និងរបៀបរបបរាយការណ៍ស្ដីពី ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ ។

សូមជម្រាបថា​ កិច្ចប្រជុំនេះផងដែរ ធ្វើឡើងតាមរយ:កម្មវិធី ZOOM ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធប្រល័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *