សហរដ្ឋអាមេរិក៖ លោក​ Joe Biden​ ប្រធានាធិបតីអាមេរិក កំពុង​ពិចារដំណើរ​របស់​លោក ទៅកាន់​អឺរ៉ុប​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ

សហរដ្ឋអាមេរិក៖ លោក​ Joe Biden​ ប្រធានាធិបតីអាមេរិក កំពុង​ពិចារដំណើរ​របស់​លោក ទៅកាន់​អឺរ៉ុប​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ ប្រសិនបើ​ដំណើរ​នោះ​ប្រព្រឹត្ត​ទៅ​បានអាច​នឹង​មាន​ចំណុច​សំចត​សម្រាប់​លោក Biden នៅ​ក្នុង​ទីក្រុង Brussels ​ជា​មូលដ្ឋាន​សម្ព័ន្ធ​យោធា​ណា​តូ និង​សហ​ភព​អឺរ៉ុប​។

ចាប់​តាំង​ពី​រុស្ស៊ី វាយប្រហារ​ លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ កន្លងមក លោក Biden បាន​ដើរ​តួនាទី​ដឹកនាំ​ការ​បង្រួប​បង្រួម​សមាជិក​ណា​តូ និង​ប្រទេស G-7 ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដោយ​ការ​ដាក់​ទណ្ឌកម្ម​ចម្រុះ​ផ្នែក​សេដ្ឋកិច្ច និង​ការ​រារាំង​ខាង​យោធា​៕

Leave a Reply

Your email address will not be published. Required fields are marked *