(កៀវ)៖ បើតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កិច្ចចរចាជាមួយរុស្ស៊ី នឹងត្រូវ បន្តធ្វើឡើងនៅថ្ងៃអង្គារនេះ ខណៈលោកផ្ទាល់មើលឃើញថាមានភាពរីកចម្រើនខ្លះៗនៅក្នុងកិច្ចចរចាជុំទី៤នេះ។
លោក ហ្សេលេស្គី បានបញ្ជាក់ដូច្នេះថា «ក្រុមប្រតិភូរបស់យើងក៏បានធ្វើការលើរឿងនេះ (កិច្ចព្រមព្រៀង សន្តិភាព) ជាមួយភាគីរុស្ស៊ីផងដែរ»៕