លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9) ខណៈមេរោគនេះបានកើតទៅលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម៕