(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា ទ័ពអ៊ុយក្រែនជាង ១,៣០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីរុស្ស៊ីបើកការវាយលុក កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២២មក។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ។ ប្រធានាធិបតីអ៊ុយក្រែន ក៏បានអះអាងដែរថា កងទ័ពរុស្ស៊ីជាង ១២,០០០នាក់ ត្រូវបានសម្លាប់ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តបង្កើនការវាយលុកចូលទីក្រុងកៀវ៕