ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។
ជនសង្ស័យទាំងពីរនាក់រួមមានឈ្មោះ៖:១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស ជនជាតិ អាម៉េរិកកាំង និងទី២-ឈ្មោះ ឆាយ ទី ភេទប្រុស ជនជាតិ ខ្មែរ ។
សូមបញ្ចាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ ដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងបង្ក្រាបបានជនសង្ស័យពីរនាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅចំណុច បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក។ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២ គីឡូនិង ៧២៤ក្រាម ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕