អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមិនមានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្រ្តនោះឡើយ

(UN)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមិនមានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្រ្តនោះឡើយ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទទៅលើរុស្ស៉ីវិញថា ទីក្រុងមូស្គូខំប្រឹងការធ្វើការចោទប្រកាន់ដែលគ្មានភស្តុតាងនេះ ដើម្បីជាលេសអាចឱ្យខ្លួនឯងផ្ទាល់ បើកការវាយប្រហារដោយអាវុធគីមី ឬអាវុធសាស្រ្ត នៅអ៊ុយក្រែន។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានកោះប្រជុំជាបន្ទាន់មួយ ពាក់ព័ន្ធការអះអាងអំពីអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន តបតាមសំណើរបស់រុស្ស៉ី។ ទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានធ្វើប្រតិបត្តិការមន្ទីរពិសោធន៍អាវុធជីវសាស្រ្ត ក្រោមកិច្ចសហការ និងជ្រោមជ្រែងរបស់ក្រសួងការពារជាតិអាមេរិក។

លោកស្រី អ៉ីហ៊្សូមី ណាកាមីតស៊ូ (Izumi Nakamitsu) តំណាងជាន់ខ្ពស់របស់ UN បានថ្លែងថា UN មិនបានដឹងអំពីវត្តមានកម្មវិធីអាវុធជីវសាស្រ្តអ្វីនោះទេ នៅអ៊ុយក្រែន ដែលជាប្រទេសមួយ ដែលបានចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិហាមហាត់អាវុធប្រភេទនេះ ជាមួយរុស្ស៉ីនិងសហរដ្ឋអាមេរិក ព្រមទាំងប្រទេស១៨០ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *