អង់គ្លេស៖ គណៈកម្មាធិការ (DEC)សំរាប់គ្រោះមហន្តរាយ និងគ្រាអាសន្ន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងកាលពីថ្ងៃសុក្រថា ពួកគេរៃអង្គាសបានថវិកាជិត ២០០លានដុល្លារអាមេរិកដើម្បីជួយដល់អង្គការសប្បុរសធម៌ ធ្វើការជាមួយជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសជិតខាង។
គណៈកម្មាធិការគ្រោះមហន្តរាយនិងគ្រាអាសន្ន បានប្រាប់ថា ប្រាក់ចំនួន ២៥លានដុល្លារត្រូវបានផ្តល់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ គណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ បានប្រមូលផ្តុំទីភ្នាក់ងារមនុស្សធម៌ចក្រភពអង់គ្លេសធំបំផុតចំនួន ១៥ទីភ្នាក់ងារ ដែលក្នុងនោះមានកាកបាទក្រហមអង់គ្លេស អង្គការជំនួយសកម្មភាព អង្គការ Oxfam និងអង្គការ Save the Children ហើយសមាជិកចំនួន ១៣ទីភ្នាក់ងារក្នុងចំណោមសមាជិកទាំងនេះកំពុងធ្វើការនៅអ៊ុយក្រែន៕