ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញឈុតខ្លីៗ អ្នកប្រយុទ្ធ “ស្ម័គ្រចិត្ត” ស៊ីរីកំពុងកាន់ទង់អក្សរ “Z”ដែលពួកគេត្រៀមចូលរួមជាមួយទីក្រុងមូស្គូ សំរាប់ការវាយលុកលើអ៊ុយក្រែន។
លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសរុស្ស៊ី ចំពោះការជួល “ឃាតករ” បរទេស។ ខណៈក្រុមអ្នកប្រយុទ្ធ “ស្ម័គ្រចិត្ត” ស៊ីរី បានច្រៀងនិង គ្រវីទង់ជាតិរុស្ស៊ីទាំងក្តីអំណរ និងកាន់ផ្ទាំងរូបភាពប្រធានាធិបតីពូទីន ទៀតផង។
លោកសឺហ្គេ សយហ្គូ (Sergei Shoigu)រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានឱ្យដឹងថា អ្នកស្ម័គ្រចិត្ត ១៦.០០០នាក់នៅមជ្ឈិមបូព៌ាបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន៕